Sunday, September 7, 2014

ច្បាប់ស្រី





ខ្ញុំបាទឈ្មោះ​ ហេង​​ សុខ ធឿន បានបង្កើតវើបសាយនេះឡើងដើម្បីតម្រូវការនិស្សិតអាយធី។   មេរៀននេះជាភាសាខ្មែរ:ហើយមានទទួលបង្កើត Blogspot និង  web site ទំនាកទំនងតាមរយ:  ​ 0967804106   E-mail:hengthoeurn999@gmail.com.....




ហៃកូនស្រីស្ងួនមាសម្តាយ              ប្រណាស់នាងអាយ              តាមដោយច្បាប់ស្រី ។
ក្រមួយមិនបានសំដី                       ពាក្យទន់តិចនៃ                     ឱ្យញាតិចូលចិត្ត ។
ក្រមួយមិនចេះរិះគិត                      ឃើញញាតិឆ្ងាយជិត             ហៅទ្បើងឆីស្លា ។
ទោះមានមិនមានក្តីណា                 ពាក្យផ្អែមចរចា                     ទើបគេស្រឡាញ់ ។
កុំជួរចិត្តស្មូរកំណាញ់                      មិនមានអស់អញ                  និងញាតិសន្តាន ។
កើតយសរបស់ផងបាន                  កើតសុខក្សេមក្សាន្ត              ពីព្រោះកូនស្រី ។
ទោះនឹងនិយាយស្រដី                    ការកេរ្តិ៍ជាស្រី                       កុំស្តីឡេះឡោះ ។
ថាលេងដូចក្មេងញ៉េះញ៉ោះ             ឃើញប្រុសកំលោះ              សសៀរចូលជិត ។
សើចព្រៀងបញ្ឆៀងមិនគិត              ប្រុសព្រើលបានចិត្ត              វាហ៊ានដោយសារ ។
ហៅស្រីអប្រិយឥតការ                    ឥតមានឥរិយា                      មារយាទក្នុងខ្លួន ។
សើរ៉ើពុំធ្វើនឹមនួន                             ស្រដីមិនមួន                        មិនមានអៀនអន់ ។
ឃើញគេបៀតបែរគយគន់               សើចសួរចំអន់                      ចំអកឱ្យប្រុស ។
ហៅស្រីអប្រិយទុរយស                   មិនខ្លាចខ្លួនខុស                   មារយាទក្រឹត្យក្រម ។
ធ្វើការអង្គុយច្រឡំ                           នឹងសមពុំសម                      ផ្សាឯងជាស្រី ។
មិនកោតមិនខ្លាចចិត្តប្តី                     ឱ្យប្រុសដទៃ                        មាក់ងាយប្តីណា ។
ហៅស្រីឥតលក្ខណា                       ឥតមានកិរិយា                     មារយាទពុំសម ។
ធ្វើការផងណាប្រើខំ                         ទោះត្បាញចាក់ដំ                នាងខំឱ្យហើយ ។
កុំទុកទៅមុខទៀតឡើយ                   ថាចាំបង្ហើយ                       កំរណាស់ណា ។

ចុចទីនេះទាញយក
Share:

No comments:

Post a Comment

© ប្រភពចែកចាយ All rights reserved | Theme Designed by Blogger Templates