Sunday, September 7, 2014

ការចិញ្ចឹមមាន់






ខ្ញុំបាទឈ្មោះ​ ហេង​​ សុខ ធឿន បានបង្កើតវើបសាយនេះឡើងដើម្បីតម្រូវការនិស្សិតអាយធី។   មេរៀននេះជាភាសាខ្មែរ:ហើយមានទទួលបង្កើត Blogspot និង  web site ទំនាកទំនងតាមរយ:  ​ 0967804106   E-mail:hengthoeurn999@gmail.com.......

បច្ចុប្បន្ននេះ នៅ​ក្នុង​ទីផ្សារ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​​ ជា​ពិសេស​ការ​បរិភោគ​សាច់​មាន់​នេះ​មាន​ច្រើន​។ ប្រ​ជា​ជន​កម្ពុជា
យើង​ភាគ​ច្រើន​និយម ​និង​ចូល​ចិត្ត​បរិភោគ ​មាន់ស្រុកមាន់ស្រែ​។​​​ ដូច្នេះ​ ​ការ​ចិញ្ចឹម​​មាន់​​ស្រុក​​មាន់​​ស្រែ​​ជា​​តំរូវការ​​សំខាន់​​មួយ​​
ក្នុង​ផ្គត់​​ផ្គង់​​ទីផ្សារ​​សព្វថ្ងៃ​​។​​



១.ការផ្តល់ចំណីឲ្យមាន់ 

ជាទូទៅអ្នកចិញ្ចឹមមាន់គួរផ្លាស់ប្តូរទំលាប់ពីការឲ្យ ស្រូវ អង្ករ ដោយបាចឲ្យស៊ីមកផ្តល់ជា កន្ទក់ ចុងអង្ករលាយជាមួយនឹងបន្លែ
បៃតង ដូចជា ត្រកួន​ ចបាយទាវិញ ព្រោះវាជួយកាត់បន្ថយថវិកា នឹងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់ការលូតលាស់របស់មាន់។

២.របៀបធ្វើចំណី

វត្ថុធាតុដើមទាំងនោះមានបន្លែបៃតង និងសត្វល្អិតផ្សេងៗដូចជា​ ៖ 
ត្រកួន ស្លឹកកន្ថុំថេត ស្ពៃ​ ស្លឹកបាស អង្ករ កន្ទក់ ខ្យង កំពឹស ។ល ។

ក្រោយពីមានវត្ថុធាតុដើមដូចខាងលើ​ យើងត្រូវយកបន្លែបៃតង កំពឹស ខ្យង និងសត្វល្អិតផ្សេងៗទៀតយកមកជញ្រ្ចាំឲ្យម៉ត់
ហើយលាយជាមួយអង្ករ កន្ទក់ឲ្យសប់ល្អ បន្ទាប់មកយើងអាចយកទៅបាចឲ្យមាន់ស៊ីបានភ្លាម។ ពិសេសជាងនេះទៅទៀត
ដើម្បីបង្កើនប្រសិទ្ធភាពនៃការលូតលាស់របស់មាន់យើងអាចធ្វើមេចំណី  ក្នុងលក្ខណៈងាយៗដោយមានសារៈធាតុស្រស់ៗ
ដូចជា៖ សាច់ បន្លែ មើមដំឡូងមី ផ្លែសេដា ផ្លែឈើ ផ្លែល្ហុង កំពើស ខ្ចង  ទាំងអស់នេះយកមកជញ្រ្ចាំឲ្យម៉ត់លាយជាមួយគ្នា​ ហើយយកទៅដាក់ក្នុងកែវក្នុងមួយរយៈពេល​ ១៥ថ្ងៃសិន ដើម្បីឲ្យមេចំណីកាច់បានល្អ។ ក្រោយមកយើងយកមេចំណីដែល
បានធ្វើរួចលាយជាមួយចំណីមាន់ធម្មតាក្នុងកំរិត ១% ឫចំណីធម្មតាចំនួន ១គីឡូក្រាមលាយជាមួយមេចំណី ១ស្លាបព្រាបាយ
ក៏បានដែរ។

៣.ការថែទាំ
៣.១.វិធីការពារស្រមើ និងការធ្វើអនាម័យ


ជាទូទៅស្រមើច្រើនកើតឡើងលើសំបុកមាន់ ជាពិសេសនៅពេលមាន់កំពុងក្រាបពង ដើម្បីកុំឲ្យមានស្រមើលកើតមាន ​ដំបូង
មុនពេលមាន់ក្រាបពង យើងអាចកាច់ស្លឹករុក្ខជាតិដូចជា៖ ស្លឹកស្តៅ ស្លឹកស្មាច ស្លឹកទៀប ស្លឹកម្រះព្រៅ ស្លឹកកទ្រោងខែត ជាដើមយកមកដាក់ទ្រាប់បាតសំបុកមាន់ឲ្យបានមុនពេលដាក់អោយមាន់ពង។

នៅពេលកូនមាន់ញាស់អស់ យើងគូរយកចំបើង ឬស្លឹករុក្ខជាតិដែលយើងបានដាក់ទ្រាបបាទពីមុននោះទៅដុតចោលដើម្បី
សំលាប់ ចៃ និងស្រមើ ត្រូវរក្សាមាន់ឲ្យមានសុវត្ថិភាពដោយចិញ្ចឹមនៅក្នុងរបងព័ទ្ធជុំវិញដើម្បីការពារដល់ការប៉ះពាល់ជាមួយ
មាន់ដទៃដែលអាចមានជំងឺផ្តាស់សាយបក្សី ហើយត្រូវដាក់មាន់ចំនូលថ្មីឲ្យនៅក្នុងទ្រុងមួយដាច់ដោយឡែកក្នុងរយៈពេល
១៤ថ្ងៃ ចំងាយ ៣ម៉ែត្រយ៉ាងតិចពីមាន់ចាស់ផ្សេងៗទៀត ហើយត្រូវយកមាន់ងាប់ដោយសាជំងឺផ្សេងៗទៅកប់ក្នុងដីអោយ
បានជ្រៅ​ឆ្ងាយពីបរិវេណចិញ្ចឹម។

បើមានមាន់ឈឺ ឬសង្ស័យថាកើតជំងឺត្រូវបំបែកចេញឲ្យឆ្ងាយពីមាន់ដទៃទៀត  ។  ត្រាំស្លឹកគ្រី សំបកស្តៅ រំដេង គ្រាប់សង្កែដាក់ក្នុងទឹកឲ្យមាន់ផឹក ជាពិសេសនៅរដូវក្តៅយើងត្រូវទំលាក់ព្រូនឲ្យមាន់ដោយប្រើ ស្លឹកកន្ថុំថេត គ្រាប់កន្ថុំថេត លាយជា
មួយចំណី ឬច្រកផ្ទាល់តែម្តង​ ការទំលាក់ព្រូនអាចជួយឲ្យមាន់មានសុខភាពល្អ និងលូតលាស់បានល្អ ៕

ដកស្រង់ពី bobocambodia

 


Share:

No comments:

Post a Comment

© ប្រភពចែកចាយ All rights reserved | Theme Designed by Blogger Templates